kimhorn_km_2ch_text_ulb/15/01.txt

1 line
1.1 KiB
Plaintext

\c 15 \v 1 ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មកសណ្ឋិតលើលោកអសារាជាកូនរបស់លោកអូដេត។ \v 2 លោកបានចេញទៅជួបជាមួយព្រះបាទអេសាហើយទូលថា៖ «ឱព្រះបាទអេសា និងប្រជាជនយូដា និងបេនយ៉ាមីនទាំងមូលអើយសូមស្តាប់ខ្ញុំ! ព្រះអម្ចាស់គង់នៅជាមួយអ្នករាល់គ្នាក្នុងពេលដែលអ្នករាល់គ្នានៅជាមួយព្រះអង្គ ប្រសិនបើ អ្នកស្វែងរកព្រះអង្គនោះអ្នកនិងរកព្រះអង្គឃើញ ប៉ុន្តែ ប្រសិនបើ អ្នកបោះបង់ចោលព្រះអង្គនោះព្រះអង្គនឹងបោះបង់ចោលអ្នកវិញ។