kimhorn_km_2ch_text_ulb/06/14.txt

1 line
1.2 KiB
Plaintext

\v 14 ទូលថា «ឱព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ នៅលើមេឃឬនៅលើផែនដីគ្មានព្រះណាដូចព្រះអង្គឡើយ ព្រះអង្គបានរក្សាសម្ពន្ធមេត្រីនិងសំដែងក្តីមេត្តាករុណាចំពោះអ្នកបំរើរបស់ព្រះអង្គដែលដើរនៅមុខព្រះអង្គដោយស្មោះពីចិត្ត។ \v 15 ព្រះអង្គ​ប្រោស‌ប្រណី​ដល់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ និង​ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។ ថ្ងៃ​នេះ ព្រះអង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា ដោយ‌សារ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។