1 line
1.5 KiB
Plaintext
1 line
1.5 KiB
Plaintext
\v 14 បន្ទាប់មក ព្រះករុណាបានសង់កំពែងពីក្រៅក្រុងព្រះបាទដាវីឌ គឺនៅខាងលិចប្រភពទឹកគីហូនក្នុងជ្រលងភ្នំរហូតដល់ច្រកចូលទ្វារមច្ឆា។ ព្រះករុណាបានសង់កំពែងនេះព័ទ្ធខាងក្រៅអូផែល ហើយបានសង់យ៉ាងខ្ពស់។ ព្រះករុណាក៏បានតែងតាំងមេបញ្ជាការកងទ័ពនៅតាមក្រុងនានា ដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។ \v 15 ស្ដេចបានយកព្រះដទៃ ព្រមទាំងរូបចម្លាក់ចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ ហើយស្ដេចក៏យកអាសនៈទាំងប៉ុន្មានដែលស្ដេចបានសង់នៅលើភ្នំនៃព្រះដំណាក់របស់ព្រះអម្ចាស់ ទៅបោះចោលខាងក្រៅទីក្រុងដែរ។ |