1 line
1.3 KiB
Plaintext
1 line
1.3 KiB
Plaintext
\c 33 \v 1 កាលព្រះបាទម៉ាណាសេឡើងសោយរាជ្យទ្រង់មានអាយុដប់ពីរឆ្នាំ។ ស្តេចសោយរាជ្យបានហាសិបប្រាំឆ្នាំនៅក្រុងយេរូសាឡឹម។ \v 2 ស្តេចប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ដូចអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានាដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខជនជាតិអ៊ីស្រាអែល។ \v 3 ស្តេចបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលព្រះបាទហេសេគាជាបិតាបានរំលំចោល ព្រះអង្គបានសង់អាសនៈទាំងនោះសំរាប់ព្រះបាលឡើងវិញ ស្តេចបានសង់បង្គោលអាសេរ៉ាហើយក្រាបថ្វាយបង្គំផ្កាយទាំងអស់នៅលើមេឃក៏ក្រាបថ្វាយបង្គំរូបទាំងនោះផង។ |