kimhorn_km_2ch_text_ulb/24/11.txt

1 line
1.8 KiB
Plaintext

\v 11 លុះ​ដល់​ពេល​ដែល​​ក្រុម​លេវី​ត្រូវ​នាំ​ហិបទៅ​ឲ្យ​ព្រះ‌រាជាត្រួត​ពិនិត្យ​មើល​ គឺ​នៅ​ពេល​ដែល​គេ​ឃើញ​មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហិប​ហើយ លោក​ស្មៀន​ហ្លួង និង​លោក​អធិ‌ការ​អម​មហា‌បូជា‌ចារ្យក៏​មក​យក​ប្រាក់​ចេញ​ពី​ហិបនាំ​យក​ទៅដោយ​ទុក​ហិប​នៅ​កន្លែង​ដើម​វិញ។ គេ​ធ្វើ​បែប​នេះជា​រៀង​រាល់​ថ្ងៃ ហើយ​ទទួល​បាន​ប្រាក់​យ៉ាង​ច្រើន។ \v 12 ព្រះ‌រាជានិង​លោក​យេហូ‌យ៉ាដា​ប្រគល់​ប្រាក់​នោះ​ទៅ​ឲ្យ​ពួក​មេ​ជាង ដែល​ទទួល​បន្ទុក​លើ​ការ‌ងារ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ពួក​មេ​ជាង​បាន​ជួល​កម្មករ​មក​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើង​វិញ គឺ​មាន​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ជួល​ជាង​ដែក និង​ជាង​លង្ហិន​សម្រាប់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ដែរ។