kimhorn_km_2ch_text_ulb/31/17.txt

1 line
1.7 KiB
Plaintext

\v 17 គេ​ជំរឿន​បូជា‌ចារ្យ​តាម​ក្រុម​គ្រួសារ​របស់​ខ្លួន រីឯ​ក្រុម​លេវី គេ​ជំរឿន​អ្នក​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​ក្រុម តាម​ជាន់​ថ្នាក់​របស់​ខ្លួន។ \v 18 អ្នក​ទាំង​នោះ​ត្រូវ​ជំរឿន ដោយ​គិត​ទាំង​ប្រពន្ធទាំង​កូន​ប្រុស កូន​ស្រី​របស់​គេ ហើយ​សូម្បី​តែ​ទារក​តូចៗ​ក៏​រាប់​បញ្ចូល​ដែរ ដ្បិត​ពួក​គេ​ត្រូវ​ញែក​ខ្លួន​ទាំង​ស្រុង ដើម្បី​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ។ \v 19 ចំណែក​ឯ​បូជា‌ចារ្យ ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន ដែល​រស់​នៅ​តាម​ភូមិ​ស្រុក​ជុំ‌វិញ​ក្រុង​នានា គេ​បាន​តែង‌តាំង​អ្នក​ទទួល​ខុស​ត្រូវ តាម​ឈ្មោះ​របស់​ខ្លួនឲ្យ​ចែក​ស្បៀង​អាហារ​ដល់​ក្រុម​បូជា‌ចារ្យ ព្រម​ទាំង​ក្រុម​លេវី​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែរ។