kimhorn_km_2ch_text_ulb/32/24.txt

1 line
1.5 KiB
Plaintext

\v 24 នៅគ្រានោះ ្រះបាទហេសេគាទ្រង់ប្រឈួនជាទម្ងន់ហៀបតែនឹងសុគត។ ព្រះករុណាបានអធិស្ឋានទូលអង្វរទៅកាន់ព្រះអម្ចាស់ ហើយព្រះអម្ចាស់មានបន្ទូលមកកាន់ស្តេចព្រមទាំងប្រទានសញ្ញាមួយដើម្បីបញ្ជាក់ថាស្តេចនឹងទទយលការព្យាបាល។ \v 25 ប៉ុន្តែព្រះបាទហេសេគាមិនបានតបស្នងសងគុណព្រះអម្ចាស់ចំពោះជំនួយដែលព្រះអង្គបានជួយនោះទេ។ ដូច្នេះព្រះពិរោធបានធ្លាក់មកលើស្តេច និងប្រជាជននៅស្រុកយូដានិងក្រុងយេរូសាឡឹមយ៉ាងខ្លាំង។ \v 26 ទោះយ៉ាងណា​ ព្រះបាទហេសេគាបានបន្ទាបខ្លួនចំពោះអំនួតរបស់ស្តេចនិងប្រជាជននៅក្រុងយេរូសាឡឹម​ ដូច្នេះព្រះពិរោធរបស់ព្រះអម្ចាស់មិនកើតមានដល់ពួកគេក្នុងជំនាន់ស្តេចហេសេគាឡើយ។