kimhorn_km_2ch_text_ulb/32/22.txt

1 line
1.1 KiB
Plaintext

\v 22 តាមរបៀបនេះព្រះអម្ចាស់បានសង្គ្រោះព្រះបាទហេសេគានិងប្រជាជននៅក្រុងយេរូសាឡឹមពីកណ្តាប់ដៃរបស់ស្តេចសានហេរីបជាស្តេចស្រុកអាស្ស៊ីរីនិងពីកណ្តាប់ដៃរបស់អ្នកដទៃហើយអោយពួកគេមានសន្តិភាពនៅគ្រប់ទិសទី។ \v 23 មានមនុស្សជាច្រើននាំតង្វាយមកថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម ព្រមទាំងយកអំណោយដ៏មានតំលៃថ្វាយព្រះបាទហេសេគាជាស្តេចស្រុកយូដាទៀតផង ចាប់តាំងពីពេលនោះមកព្រះអង្គត្រូវបានលើកតម្កើងនៅចំពោះមុខប្រជាជាតិទាំងអស់។