kimhorn_km_2ch_text_ulb/17/14.txt

1 line
2.0 KiB
Plaintext

\v 14 ​នេះជាបញ្ជីឈ្មោះតាម​ក្រុម​គ្រួសារ​របស់​ពួក​គេ ពី​កុល‌សម្ព័ន្ធ​យូដា មាន​មេ​បញ្ជា‌ការ​កង‌ពល ដូច​ត​ទៅ លោកអាណណា ជាមេបញ្ជាការហើយនៅជាមួយគាត់មានទាហានប្រយុទ្ធ ៣០,០០០ នាក់។ \v 15 លោកយ៉ូហាណាន ជាមេបញ្ជាការជាមួយគាត់មានពលទាហាន ២៨០,០០០ នាក់។ \v 16 លោកអម៉ាស៊ីយ៉ាជាកូនរបស់លោកស៊ីគ្រីដែលស្ម័គ្រចិត្តចង់បម្រើព្រះអម្ចាស់ ហើយនៅជាមួយគាត់មានទាហានចំនួន ២០០,០០០ នាក់។ \v 17 ពីកូនចៅបេនយ៉ាមីនមាន៖ លោកអេលីយ៉ាដា នៅជាមួយគាត់មានឥស្សរជនក្លាហានចំនួន២០០,០០០នាក់ ប្រដាប់អាវុធមានធ្នូនិងខែល។ \v 18 បន្ទាប់មក មានលោកយេហូសាបាត ហើយនៅជាមួយគាត់មានទាហានចំនួន១៨០,០០០ នាក់សុទ្ធតែត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម។ \v 19 អ្នក​ទាំង​នេះ​សុទ្ធ​តែ​នៅ​បម្រើ​ស្ដេច រួម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​ស្ដេច​ដាក់​ឲ្យ​ប្រចាំ​ការ​នៅ​តាម​ក្រុង ដែល​មាន​កំពែង​រឹង‌មាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។