1 line
2.2 KiB
Plaintext
1 line
2.2 KiB
Plaintext
\v 7 ព្រះបាទយ៉ូសៀសយកចៀម និងកូនពពែ ៣០ ០០០ក្បាល និងគោ ៣ ០០០ក្បាល ពីហ្វូងសត្វរបស់ព្រះករុណាផ្ទាល់ ដើម្បីថ្វាយជាយញ្ញបូជាក្នុងពិធីបុណ្យចម្លងសម្រាប់ប្រជាជនដែលនៅទីនោះ។ \v 8 ពួកមន្ត្រីរបស់ស្ដេចក៏ស្ម័គ្រចិត្តយកសត្វរបស់ខ្លួនប្រគល់ជូនប្រជាជន ក្រុមបូជាចារ្យ និងក្រុមលេវីដែរ។ លោកហ៊ីលគីយ៉ា លោកសាការី និងលោកយេហ៊ីអែល ជាអ្នកទទួលខុសត្រូវកិច្ចការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ យកកូនគោ ២ ៦០០ក្បាល ព្រមទាំងគោឈ្មោល ៣០០ក្បាល ប្រគល់ជូនក្រុមបូជាចារ្យ សម្រាប់ពិធីបុណ្យចម្លង។ \v 9 លោកកូណានា លោកសេម៉ាយ៉ា និងលោកនេថានេល ជាប្អូនរបស់លោក ព្រមទាំងលោកហាសាប៊ីយ៉ា លោកយីអែល និងលោកយ៉ូសាបាដ ជាអ្នកដឹកនាំក្រុមលេវី យកកូនគោ ៥ ០០០ក្បាល ព្រមទាំងគោឈ្មោល ៥០០ក្បាល ប្រគល់ជូនក្រុមលេវី សម្រាប់ពិធីបុណ្យចម្លង។ |