1 line
1.3 KiB
Plaintext
1 line
1.3 KiB
Plaintext
\v 20 ប៉ុន្តែ ព្រះបាទអម៉ាស៊ីយ៉ាមិនស្តាប់ទេ ព្រោះព្រឹត្តិការណ៍នេះមកពីព្រះជាម្ចាស់ ដើម្បីព្រះអម្ចាស់អាចប្រគល់ប្រជាជនយូដាទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវរបស់ពួកគេព្រោះពួកគេបានស្វែងរកដំបូន្មានពីព្រះនៃស្រុកអេដុម។ \v 21 ព្រះបាទយ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែលលើកទ័ពមកវាយលុក ទ្រង់ និងព្រះបាទអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាបានជួបតទល់គ្នានៅក្រុងបេតសេមែស នៅក្នុងស្រុកយូដា។ \v 22 ជនជាតិយូដាត្រូវបរាជ័យនៅមុខជនជាតិអ៊ីស្រាអែល ហើយកងទ័ពទាំងអស់នាំគ្នារត់ត្រឡប់ទៅផ្ទះវិញ។ |