1 line
1.7 KiB
Plaintext
1 line
1.7 KiB
Plaintext
\v 13 ស្លាបទាំងបួនរបស់ចេរូប៊ីនមានប្រវែងម្ភៃហត្ថ។ ចេរូប៊ីនឈរនិងជើងហើយបែរមុខទៅសាលធំ។ \v 14 ស្តេចធ្វើវាំងននពីក្រណាត់ពណ៌ខៀវពណ៌ស្វាយពណ៌ក្រហមនិងក្រណាត់ទេសឯកហើយមានប៉ាក់រូបចេរូប៊ីននៅលើក្រណាត់នោះផង។ \v 15 ព្រះបាទសាឡូម៉ូនបានធ្វើសសរពីរដែលមានកំពស់សាមសិបប្រាំហត្ថសម្រាប់ដាក់នៅខាងមុខព្រះដំណាក់។ នៅលើចុងសសរទាំងពីរមានក្បាលសសរមានកំពស់ប្រាំហត្ថ។ \v 16 ស្តេចអោយគេឆ្លាក់ក្បាច់ច្រវ៉ាក់នៅពីលើសសរ ព្រមទាំងអោយគេឆ្លាក់ក្បាច់ផ្លែទទឹមចំនួនមួយរយភ្ជាប់នឹងក្បាច់ច្រវាក់នោះផង។ \v 17 ស្តេចបានបញ្ឈរសសរទាំងពីរឡើងនៅខាងមុខព្រះវិហារគឺមួយនៅខាងស្ដាំនិងមួយទៀតនៅខាងឆ្វេង។ ស្តេចដាក់ឈ្មោះសសរនៅខាងស្តាំថាយ៉ាគីន និងសសរនៅខាងឆ្វេងថាបូអូស។ |