kimhorn_km_2ch_text_ulb/02/11.txt

1 line
1.2 KiB
Plaintext

\v 11 ព្រះបាទហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុសបានផ្ញើសារទៅព្រះបាទសាឡូម៉ូនថា៖ «ព្រះអម្ចាស់ស្រឡាញ់ប្រជាជនរបស់ព្រះអង្គ ព្រះអង្គបានតែងតាំងព្រះករុណាអោយធ្វើជាស្តេចលើពួកគេ»។ \v 12 លើសពីនេះទៀតព្រះបាទហ៊ីរ៉ាមមានរាជឱង្កាថា៖ «សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដែលបានបង្កើតផ្ទៃមេឃនិងផែនដីហើយបានប្រទានអោយព្រះបាទដាវីឌមានបុត្រមួយអង្គប្រកបដោយតម្រិះប្រាជ្ញាឈ្លាសវៃ អាចសង់ដំណាក់ថ្វាយព្រះអម្ចាស់និងរាជវាំងសម្រាប់នគរព្រះករុណាផ្ទាល់។