kimhorn_km_2ch_text_ulb/12/13.txt

1 line
2.1 KiB
Plaintext

\v 13 ដូច្នេះ ព្រះបាទរេហូបោមបានពង្រឹងអំណាចនៅក្រុងយេរូសាឡឹមហើយស្តេចឡើងសោយរាជ្យ។ ព្រះបាទរេហូបោមមានអាយុសែសិបមួយឆ្នាំនៅពេលដែលទ្រង់ឡើងសោយរាជ្យហើយបានសោយរាជ្យអស់ដប់ប្រាំពីរឆ្នាំនៅក្រុងយេរូសាឡឹមជាទីក្រុងដែលព្រះអម្ចាស់បានជ្រើសរើសពីកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ដើម្បីព្រះនាមព្រះអង្គនៅទីនោះ។ ព្រះមាតាព្រះនាមណាអាម៉ាជាជនជាតិអាំម៉ូន \v 14 ស្តេចបានប្រព្រឹត្ដអំពើអាក្រក់ ព្រោះទ្រង់មិនមានចិត្តចង់ស្វែងរកព្រះអម្ចាស់ទេ។ \v 15 ចំពោះរាជកិច្ចនិងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងព្រះបាទរេហូបោមគឺតាំងពីមុននិងចុងក្រោយ តើគេមិនបានសរសេរក្នុងសំណេររបស់ព្យាការីសេម៉ាយ៉ានិងអ៊ីដដូជាអ្នកមើលដែលមានកំណត់ហេតុអំពីពង្សប្រវត្តិនិងសង្គ្រាមរវាងរេហូបោមនិងយេរ៉ូបោមទេឬអី? \v 16 ព្រះបាទរេហូបោមសោយទិវង្គតគេបានយកសពទៅបញ្ចុះក្នុងក្រុងព្រះបាទដាវីឌ។ ព្រះបាទអប៊ីយ៉ាជាបុត្រឡើងស្នងរាជ្យ។