kimhorn_km_2ch_text_ulb/07/19.txt

1 line
2.1 KiB
Plaintext

\v 19 ប៉ុន្តែ ប្រសិនបើអ្នកបែរចេញហើយបោះបង់ចោលច្បាប់និងបទបញ្ជារបស់យើងដែលយើងបានដាក់នៅចំពោះមុខអ្នកហើយប្រសិនបើអ្នកទៅគោរពបូជាព្រះដទៃព្រមទាំងក្រាបថ្វាយបង្គំ \v 20 នោះយើងនឹងដកពួកគេចេញពីដីដែលយើងបានប្រគល់អោយពួកគេ។ ដំណាក់ដែលយើងបានញែកចេញសម្រាប់នាមយើង យើងនឹងបោះចោលឆ្ងាយពីយើងយើងនឹងធ្វើជាសុភាសិតនិងកំប្លែងលេងសើចក្នុងចំណោមប្រជាជនទាំងអស់។ \v 21 ទោះបីព្រះដំណាក់នេះមានសភាពអ៊ូអរខ្លាំងណាស់នៅពេលនេះអ្នកណាដែលឆ្លងកាត់ទីនេះនឹងមានការភ្ញាក់ផ្អើលហើយនឹងទទួលយកពុំខាន។ ពួកគេនឹងសួរថាហេតុអ្វីបានជាព្រះអម្ចាស់ធ្វើដូច្នេះចំពោះស្រុកនេះនិងព្រះដំណាក់នេះ? \v 22 នោះគេនឹងឆ្លើយថា «ដោយព្រោះពួកគេបោះបង់ចោលព្រះអម្ចាស់ជាព្រះរបស់ពួកគេដែលបាននាំបុព្វបុរសរបស់ពួកគេឲ្យចាកចេញពីស្រុកអេស៊ីបមក។ ពួកគេបេរទៅរកព្រះដទៃនិងក្រាបថ្វាយបង្គំព្រះទាំងនោះ។ ហេតុនេះហើយបានជាព្រះអម្ចាស់ធ្វើអោយពួកគេរងទុក្ខវេទនាយ៉ាងនេះ»។