1 line
1.5 KiB
Plaintext
1 line
1.5 KiB
Plaintext
\v 8 សូមចាត់ចញ្ជូនឈើតាត្រៅ ឈើកកោះនិងខ្លឹមចន្ទន៍ពីស្រុកលីបង់មកអោយទូលបង្គំផង ព្រោះទូលបង្គំដឹងថាពួកអ្នកបំរើរបស់ព្រះករុណា ប្រសប់កាប់ឈើនៅស្រុកលីបង់ណាស់។ មើលអ្នកបំរើរបស់ទូលបង្គំនឹងនៅធ្វើការជាមួយអ្នកបំរើរបស់ព្រះករុណា \v 9 ដើម្បីកាប់ឈើឲ្យបានច្រើនសន្ធឹកសន្ធាប់សម្រាប់ទូលបង្គំ ដ្បិតព្រះដំណាក់ដែលទូលបង្គំបំរុងនឹងសង់នោះពិតជាធំស្កឹមស្កៃណាស់។ \v 10 ទូលបង្គំនឹងផ្ដល់ឲ្យដល់អ្នកបម្រើរបស់ព្រះករុណាដែលកាប់ឈើនេះនូវស្បៀងជាស្រូវឱកប្រាំពាន់តោន ស្រូវសាឡីប្រាំពាន់តោន ស្រាទំពាំងបាយជូរប្រាំបីម៉ឺនលីត្រ និងប្រេងប្រាំបីម៉ឺនលីត្រ »។ |