kimhorn_km_2ch_text_ulb/25/23.txt

1 line
1.4 KiB
Plaintext

\v 23 ព្រះ‌បាទ​យ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែលចាប់បានព្រះបាទអម៉ាស៊ីយ៉ាជាបុត្ររបស់ព្រះបាទយ៉ូអាសត្រូវជាបុត្ររបស់ព្រះបាទអហាស៊ីយ៉ា ជាស្តេចស្រុកយូដានៅក្រុង​បេត‌សេមែស។ ទ្រង់បាននាំស្តេចទៅក្រុងយេរូសាឡិម ហើយបានរំលំកំពែងក្រុងយេរូសាឡិមចាប់ពីទ្វារក្រុងអេប្រាអ៊ីមរហូតដល់ជ្រុងខ្លោងទ្វារ ដែលមានចម្ងាយបួនរយហត្ថ។ \v 24 ស្តេចបានយកមាស និងវត្ថុទាំងអស់ដែលមាននៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ទៅជាមួយលោកអូបេដ-អេដុមព្រមទាំងរបស់របរមានតម្លៃនៅក្នុងព្រះបរមរាជវាំងជាមួយពួកចំណាប់ខ្មាំងរួចវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។