kimhorn_km_2ch_text_ulb/20/05.txt

1 line
1.7 KiB
Plaintext

\v 5 ព្រះបាទយ៉ូសាផាតឈរក្នុងអង្គប្រជុំនៃប្រជាជនយូដា និងប្រជាជនក្រុងយេរូសាឡិមនៅត្រង់ព្រះដំណាក់របស់ព្រះអម្ចាស់ទល់មុខទីធ្លាថ្មី។ \v 6 ស្តេចមានរាជឱង្ការថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំតើព្រះអង្គមិនមែនជាព្រះដែលគង់នៅស្ថានបរមសុខឬអី? តើព្រះអង្គមិនមែនជាអ្នកគ្រប់គ្រងលើនគរទាំងប៉ុន្មាននៃប្រជាជាតិនានាទេឬ? ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព គ្មាន​នរណា​អាច​តទល់​នឹង​ព្រះអង្គ​បាន​ឡើយ!។ \v 7 ព្រះជាម្ចាស់អើយ តើព្រះអង្គមិនបានបណ្តេញប្រជាជនទាំងប៉ុន្មានចេញពីស្រុកនេះនៅចំពោះមុខអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គបានប្រទានទឹកដីនេះឲ្យកូនចៅលោកអប្រាហាំរហូតតទៅឬអី?។