1 line
1.4 KiB
Plaintext
1 line
1.4 KiB
Plaintext
\v 20 ព្រះបាទហេសេគានិងព្យាការីអេសាយ ជាកូនរបស់លោកអម៉ុស បានទូលអង្វរព្រះជាម្ចាស់នៃស្ថានសួគ៌ ដើម្បីសូមឲ្យព្រះអង្គជួយ។ \v 21 ពេលនោះ ព្រះអម្ចាស់ចាត់ទេវតាមួយរូបឲ្យមកប្រល័យជីវិតទាហានដ៏ខ្លាំងពូកែទាំងប៉ុន្មានព្រមទាំងពួកមេបញ្ជាការនិងពួកមេទ័ពនៅក្នុងទីតាំងទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរី។ ព្រះចៅសានហេរីបវិលត្រឡប់ទៅស្រុកវិញ ទាំងអាម៉ាស់មុខ។ ស្ដេចចូលទៅក្នុងវិហារនៃព្រះរបស់ស្ដេច ហើយពេលនោះ បុត្របង្កើតរបស់ស្ដេចនាំគ្នាធ្វើគុតស្ដេចដោយមុខដាវ។ |