1 line
1.6 KiB
Plaintext
1 line
1.6 KiB
Plaintext
\v 14 នៅពាក់កណ្តាលអង្គប្រជុំនោះព្រះវិញ្ញាណរបស់ព្រះអម្ចាស់មកសណ្ឋិតលើលោកយ៉ាហាសៀលជាកូនរបស់លោកសាការីជាកូនរបស់លោកបេណាយ៉ាជាកូនរបស់លោកយេអែលជាកូនរបស់លោកម៉ាថានីយ៉ាជាពួកលេវីជាកូនរបស់លោកអេសាភ។ \v 15 លោកយ៉ាហាសៀលមានប្រសាសន៍ថា៖ អ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹម ព្រមទាំងព្រះករុណាយ៉ូសាផាតអើយ!សូមត្រងត្រាប់ស្ដាប់! ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណា និងបងប្អូនដូចតទៅ ចូរកុំភ័យខ្លាចនិងតក់ស្លុតនៅចំពោះមុខកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះឡើយ ដ្បិតការប្រយុទ្ធមិនមែនសម្រេចលើអ្នករាល់គ្នាទេ តែសម្រេចនៅលើព្រះជាម្ចាស់វិញ។ |