kimhorn_km_2ch_text_ulb/29/22.txt

1 line
1.4 KiB
Plaintext

\v 22 ដូច្នេះពួកគេបានសម្លាប់គោហើយបូជាចារ្យបានទទួលឈាមហើយប្រោះឈាមលើអាសនៈ។ ពួកគេបានសម្លាប់សត្វចៀមហើយប្រោះឈាមនៅលើអាសនៈ។ ពួកគេបានសម្លាប់កូនចៀមហើយប្រោះឈាមនៅលើអាសនៈ។ \v 23 គេនាំពពែឈ្មោលសម្រាប់ធ្វើយញ្ញបូជារំដោះបាបនៅចំពោះព្រះភក្ត្រស្តេចនិងអង្គប្រជុំ។ ពួកគេបានដាក់ដៃលើពួកគេ។ \v 24 បូជាចារ្យបានសម្លាប់សត្វទាំងនោះហើយពួកគេបានថ្វាយយញ្ញបូជារំដោះបាបដោយមានឈាមរបស់សត្វនៅលើអាសនៈដើម្បីធ្វើពិធីលោះបាបអោយប្រជាជនអ៊ីស្រាអែលទាំងមូល។ ដ្បិតព្រះករុណាបានបញ្ជឲ្យថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាលោះបាបសម្រាប់ប្រជាជនអ៊ីស្រាអែល។