kimhorn_km_2ch_text_ulb/10/12.txt

1 line
1.3 KiB
Plaintext

\v 12 ដូច្នេះ នៅថ្ងៃទីបីលោកយេរ៉ូបោម និងប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាវិលមករកព្រះបាទរេហូបោមដូចស្តេចមានរាជឱង្ការថា៖ «សូមវិលមករកយើងវិញនៅថ្ងៃទីបី»។ \v 13 ព្រះបាទរេហូបោមបានមានរាជឱង្ការជាមួយពួកគេយ៉ាងធ្ងន់ៗមិនអើពើនឹងឱវាទរបស់ពួកព្រឹទ្ធាចារ្យឡើយ។ \v 14 ព្រះអង្គមានរាជឱង្ការទៅកាន់ពួកគេតាមយោបល់របស់ពួកយុវជនជំនិតទ្រង់ថា៖ «បិតាយើងដាក់បន្ទុកយ៉ាងធ្ងន់លើអ្នករាល់គ្នា ប៉ុន្តែ យើងនឹងបន្ថែមបន្ទុករបស់អ្នករាល់គ្នា បិតាយើងដាក់ទោសអ្នករាល់ដោយរំពាត់ តែយើងនឹងដាក់ទោសអ្នកដោយខ្យាដំរីវិញ»។