kimhorn_km_2ch_text_ulb/35/03.txt

1 line
1.5 KiB
Plaintext

\v 3 ស្តេចមានរាជឱង្ការទៅកាន់ពួកលេវីជាអ្នកបង្រៀនជនជាតិអ៊ីស្រាអែលទាំងមូល និងជាអ្នកដែលបានញែកខ្លួនថ្វាយព្រះអម្ចាស់ថា៖ «សូមដាក់ហឹបដ៏សក្ការៈក្នុងព្រះដំណាក់ដែលព្រះបាទ​សាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌជាស្តេចស្រុកអ៊ីស្រាអែលបានសង់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​សែង​ហឹប​នេះ​ទៀត​ទេ ឥឡូវ​នេះ ចូរ​ថ្វាយបង្គំព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​បម្រើ​អ៊ីស្រា‌អែល​ ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ។ \v 4 ចូររៀបចំខ្លួនតាមឈ្មោះវង្សត្រកូល និងក្រុមរបស់អ្នករាល់គ្នាស្របតាមការណែនាំរបស់ព្រះបាទដាវីឌ ជាស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទសាឡូម៉ូនជាបុត្ររបស់ទ្រង់។