kimhorn_km_2ch_text_ulb/30/25.txt

1 line
1.4 KiB
Plaintext

\v 25 ក្រុមជំនុំទាំងប៉ុន្មាននៅស្រុកយូដាពួកបូជាចារ្យលេវីនិងប្រជាជនទាំងអស់ដែលមកជួបជុំគ្នានៅស្រុកអ៊ីស្រាអែលព្រមទាំងជនបរទេសដែលមកពីទឹកដីអ៊ីស្រាអែលនិងប្រជាជននៅស្រុកយូដាសុទ្ធតែសប្បាយរីករាយ។ \v 26 នៅក្រុងយេរូសាឡឹមមានអំណរសប្បាយជាខ្លាំង ព្រោះតាំងពីជំនាន់ព្រះបាទសាឡូម៉ូនជាបុត្ររបស់ព្រះបាទដាវីឌជាស្តេចស្រុកអ៊ីស្រាអែលមិនដែលមានសេចក្តីអំណរបែបនេះនៅក្រុងយេរូសាឡឹមទេ។ \v 27 ក្រុមបូជាចារ្យ ពួកលេវីក៏ក្រោកឡើងប្រទានពរដល់ប្រជាជន។ សំឡេងរបស់គេ នឹងសេចក្តីអធិស្ឋានរបស់គេបានឮដល់ស្ថានសួគ៌ គឺជាកន្លែងបរិសុទ្ធ ជាកន្លែងដែលព្រះអម្ចាស់គង់នៅ។