kimhorn_km_2ch_text_ulb/36/22.txt

1 line
1.9 KiB
Plaintext

\v 22 នៅឆ្នាំទីមួយនៃរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ដើម្បីឲ្យព្រះបន្ទូលប្រស់ព្រះអម្ចាស់តាមរយៈមាត់របស់ព្យាការីយេរេមាបានសម្រេច ព្រះអម្ចាស់បានជំរុញទឹកចិត្តព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ដូច្នេះ ស្តេចចេញព្រះរាជសារប្រកាសនៅពេញក្នុងអាណាចក្ររបស់ព្រះអង្គ។ ស្តេចមានរាជឱង្កាថា៖ \v 23 «នេះជាព្រះរាជសារ របស់ព្រះបាទស៊ីរូស ជាស្តេចនៃអាណាចក្រពើស៊ី ស្តេចមានរាជឱង្ការថា៖ «ព្រះអម្ចាស់ជាព្រះនៃស្ថានបរមសុខបានប្រទានឲ្យយើងនូវអាណាចក្រទាំងប៉ុន្មាននៅលើផែនដី។ ព្រះអង្គបានបញ្ជាឲ្យយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡិមដែលស្ថិតនៅស្រុកយូដា។ ក្នុងចំណោមអ្នករាល់គ្នាអ្នកណាជាប្រជារាស្រ្តរបស់ព្រះអម្ចាស់សូមឲ្យព្រះអម្ចាស់ជាព្រះរបស់អ្នកស្ថិតនៅជាមួយអ្នក។ ចូរឲ្យអ្នកនោះក្រោកឡើងត្រឡប់ទៅស្រុកវិញចុះ»។