kimhorn_km_2ch_text_ulb/36/15.txt

1 line
1.1 KiB
Plaintext

\v 15 ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេបានចាត់អ្នកនាំសាររបស់ព្រះអង្គឲ្យមកទូលស្តេចម្តងហើយម្តងទៀត ព្រោះព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់ប្រជារាស្ត្ររបស់ព្រះអង្គ និងកន្លែងដែលព្រះអង្គគង់នៅ។ \v 16 ប៉ុន្តែ ពួកគេចំអកមើលងាយអ្នកនាំសាររបស់ព្រះជាម្ចាស់ គេមើលងាយព្រះបន្ទូលរបស់ព្រះអង្គ ហើយចំអកមើលងាយព្យាការីរបស់ព្រះអង្គរហូតទាល់តែព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គរហូតដល់គ្មាននរណាអាចជួយបាន។