kimhorn_km_2ch_text_ulb/35/25.txt

1 line
1.2 KiB
Plaintext

\v 25 លោកយេរេមាបានទួញសោកចំពោះព្រះបាទយ៉ូសៀស។ អ្នកចម្រៀងប្រុសស្រីទាំងអស់នាំគ្នាយំទួញអំពីព្រះបាទយ៉ូសៀសរហូតដល់សព្វថ្ងៃ។ បទចម្រៀងទាំងនេះក្លាយជាទម្លាប់នៅអ៊ីស្រាអែល មើល! គេសរសេរជាបទចម្រៀងសោកសៅផង។ \v 26 ចំពោះកិច្ចការឯទៀតៗដែលទាក់ទងនឹងព្រះបាទយ៉ូសៀស និងអំពើល្អដែលព្រះអង្គបានប្រព្រឹត្ដដោយកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់។ \v 27 កិច្ចការទាំងប៉ុន្មានដែលស្តេចបានធ្វើតាំងពីដើមដល់ចប់សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រាអែល។