kimhorn_km_2ch_text_ulb/35/20.txt

1 line
1.7 KiB
Plaintext

\v 20 ក្រោយហេតុការណ៍ទាំងនេះ គឺក្រោយពេលដែលព្រះបាទយ៉ូសៀសជួសជុលព្រះវិហាររួចរាល់ហើយ ព្រះបាទផារ៉ោននេកោ ជាស្តេចស្រុកអេស៊ីបបានលោកទទ័ពទៅច្បាំងជាមួយក្រុងកើកេមីស នៅទន្លេអឺប្រាត ពេលនោះព្រះបាទយ៉ូសៀសបានឡើងទៅស្ទាក់ផ្លូវទ្រង់។ \v 21 ប៉ុន្តែ ព្រះបាទ​នេ‌កោ​បានបញ្ជូនឯកអគ្គរដ្ឋទូតឲ្យមកទូលស្តេចថា៖ «បពិត្រ ស្តេចស្រុកយូដាអើយ! តើទូលបង្គំបានធ្វើអ្វីដល់ព្រះករុណា? ថ្ងៃនេះ ទូលបង្គំមិនមកច្បាំងនឹងព្រះករុណាទេ ប៉ុន្តែ គឺប្រឆាំងនឹងផ្ទះដែលទូលបង្គំកំពុងធ្វើសង្គ្រាមវិញ។ ព្រះជាម្ចាស់បង្គាប់ឲ្យទូលបង្គំទៅជាប្រញាប់ ដូច្នេះ សូមកុំរាំងស្ទះផ្លូវទូលបង្គំអី ដ្បិត ព្រះអម្ចាស់គង់ជាមួយទូលបង្គំ ក្រែងលោទ្រង់ប្រហារព្រះករុណាឲ្យវិនាស»។