kimhorn_km_2ch_text_ulb/34/26.txt

1 line
2.1 KiB
Plaintext

\v 26 ប៉ុន្តែ ចំពោះស្តេចស្រុកយូដាដែល​ចាត់​អស់​លោក​ឲ្យ​មក​ទូល​សួរ​ព្រះ‌អម្ចាស់​ ចូរ​ទៅ​ប្រាប់​ស្ដេច​ស្រុក​យូដាថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «អ្នក​បាន​ស្ដាប់​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ហើយ។ \v 27 ព្រោះអ្នកមានចិត្តទន់ភ្លន់ ហើយអ្នកបន្ទាបខ្លួននៅចំពោះព្រះនៅពេលអ្នកឮព្រះបន្ទូលរបស់ព្រះអង្គប្រឆាំងនឹងកន្លែងនេះ និងប្រជាជននៅទីនោះ ដោយព្រោះអ្នកបន្ទាបខ្លួននៅចំពោះមុខយើងហើយបានហែកសម្លៀកបំពាក់របស់អ្នកហើយយំនៅចំពោះមុខយើង នោះយើងក៏បានស្តាប់អ្នកដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។ \v 28 មើល! យើងនឹងប្រមូលអ្នកទៅជួបបុព្វបុរសរបស់អ្នក។ អ្នកនឹងត្រូវប្រមូលទៅក្នុងផ្នូររបស់អ្នកដោយសុខសាន្ដ ហើយភ្នែកអ្នកនឹងមិនឃើញគ្រោះមហន្តរាយដែលយើងនឹងនាំមកលើកន្លែងនេះ និងប្រជាជននៅក្រុងនោះឡើយ»។ អ្នកទាំងនោះក៏នាំពាក្យនេះមកទូលស្តេច។