kimhorn_km_2ch_text_ulb/34/23.txt

1 line
1.4 KiB
Plaintext

\v 23 នាងឆ្លើយទៅពួកគេថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូល៖ ចូរប្រាប់បុរសដែលចាត់អ្នកឲ្យមករកខ្ញុំថា៖ \v 24 នេះគឺជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល៖ «យើងនឹងធ្វើឲ្យមានគ្រោះមហន្តរាយកើតឡើងនៅលើទីនេះ និងប្រជាជននេះ ស្របតាមគ្រប់ទាំងបណ្ដាសាដែលមានចែងទុកក្នុងសៀវភៅដែលគេបានអាននៅចំពោះមុខស្តេចយូដា។ \v 25 ព្រោះពួកគេបានបោះបង់ចោលយើង ហើយបានដុតគ្រឿងក្រអូបដល់ព្រះឯទៀតៗ ដើម្បីឲ្យយើងខឹងនឹងអំពើទាំងប៉ុន្មានដែលពួកគេបានប្រព្រឹត្ត។ ដូច្នេះ កំហឹងរបស់យើងនឹងចាក់លើកន្លែងនេះ ហើយវានឹងមិនត្រូវរលត់ឡើយ។