kimhorn_km_2ch_text_ulb/34/08.txt

1 line
1.5 KiB
Plaintext

\v 8 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលរបស់ស្តេចក្រោយពេលដែលព្រះបាទយ៉ូសៀសបានសម្អាតស្រុក និងព្រះវិហាររួចហើយ ស្តេចបានចាត់លោកសាផានជាកូនរបស់លោកអសាលា និងលោកម៉ាសេយ៉ា ជាអភិបាលក្រុង និងលោកយ៉ូអា ជាកូនរបស់លោកយ៉ូអាហាស ជាលេខាធិការឲ្យជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ជាព្រះរបស់ស្តេច។ \v 9 ពួកគេបានទៅជួបលោកហ៊ីលគីយ៉ាជាមហាបូជាចារ្យហើយបានប្រគល់ប្រាក់ដែលបានយកមកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ដែលពួកលេវីជាអ្នកយាមទ្វារបានមកប្រមូលពីម៉ាណាសេ និងអេប្រាអ៊ីម មកពីជនជាតិអ៊ីស្រាអែលទាំងអស់ដែលនៅសេសសល់ ព្រមទាំងពីប្រជាជនយូដា បេនយ៉ាមីន និងប្រជាជននៅក្រុងយេរូសាឡិមទាំងមូល។