kimhorn_km_2ch_text_ulb/34/01.txt

1 line
1.4 KiB
Plaintext

\c 34 \v 1 ព្រះបាទយ៉ូសៀសមានព្រះជន្មប្រាំបីព្រះវស្សា ពេលស្តេចឡើងសោយរាជ្យ ហើយសោយរាជ្យបានសាមសិបមួយព្រះវស្សានៅក្រុងយេរូសាឡិម។ \v 2 ស្តេចបានប្រព្រឹត្តអំពើសុចរិត ដែលជាទីគាប់ព្រះះឫទ័យព្រះជាម្ចាស់ ដោយបានប្រព្រឹត្តគំរូព្រះបាទដាវីឌ ជាអយ្យកោ ដោយឥតបែរទៅស្តាំ ឬទៅឆ្វេងឡើយ។ \v 3 ឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេច នៅពេលដែលស្តេចនៅក្មេងនៅឡើយ ស្តេចចាប់ផ្តើមស្វែងរកព្រះរបស់ព្រះបាទដាវីឌដែលជាបុព្វបុរសរបស់ស្តេច។ នៅឆ្នាំទីដប់ពីរស្តេចចាប់ផ្តើមសម្អាតស្រុកយូដា និងក្រុងយេរូសាឡិម ពីកន្លែងខ្ពស់ៗ បង្គោលព្រះអាសេរ៉ា រូបចម្លាក់ និងរូបបដិមាករផ្សេងៗ។