kimhorn_km_2ch_text_ulb/33/14.txt

1 line
1.2 KiB
Plaintext

\v 14 បន្ទាប់មក ព្រះបាទម៉ាណាសេបានសង់កំពែងខាងក្រៅឆ្ពោះទៅក្រុងដាវីឌ នៅខាងលិចគីហូននៅជ្រលងភ្នំរហូតដល់ច្រកចូលទ្វារត្រី។ ស្តេចបានសង់ព័ទ្ធជុំវិញភ្នំអូភែល ហើយលើកកំពែងឡើងដល់កម្ពស់មួយយ៉ាងខ្ពស់។ ស្តេចបានតែងតាំងមេបញ្ជាការដ៏ក្លាហាននៅក្នុងក្រុងដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។ \v 15 ស្តេចបានយករូបព្រះដទៃចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ និងអាសនៈទាំងអស់ដែលស្តេចបានសង់នៅលើភ្នំនៃព្រះដំណាក់របស់ព្រះអម្ចាស់ និងនៅក្រុងយេរូសាឡិមយកទៅបោះចោលនៅខាងក្រៅទីក្រុង។