kimhorn_km_2ch_text_ulb/33/07.txt

1 line
1.9 KiB
Plaintext

\v 7 ស្តេចបានយករូបចម្លាក់របស់ព្រះអាសេរ៉ា ដែលស្តេចបានធ្វើទៅដាក់នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានព្រះបន្ទូលមកព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាបុត្រអំពីព្រះដំណាក់នេះ ដោយមានព្រះបន្ទូលថា៖ «យើងគង់នៅក្នុងដំណាក់នេះ និងនៅក្រុងយេរូសាឡិម ជាកន្លែងដែលយើងបានជ្រើសរើសពីកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សម្រាប់នាមយើងជារៀងរហូត។ \v 8 យើងនឹងមិនដកពួកគេចេញពីទឹកដីដែលយើងបានឲ្យដល់បុព្វបុរសរបស់គេឡើយ ប្រសិនបើ ពួកគេយកចិត្តទុកដាក់តែនឹងកាន់តាមអ្វីៗដែលយើងបានបង្គាប់ឲ្យពួកគេធ្វើ ហើយកាន់តាមច្បាប់ក្រឹត្យវិន័យដែលយើងបានប្រគល់ឲ្យលោកម៉ូសេ»។ \v 9 ព្រះបាទម៉ាណាសេបាននាំអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡិមឲ្យធ្វើបាបលើសជាងប្រជាជាតិនានាដែលព្រះអម្ចាស់បានបំផ្លាញនៅចំពោះមុខជនជាតិអ៊ីស្រាអែល។