kimhorn_km_2ch_text_ulb/33/04.txt

1 line
1.6 KiB
Plaintext

\v 4 ព្រះបាទម៉ាណាសេបានសង់អាសនៈសក្ការៈនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ទោះបីព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងយកក្រុងយេរូសាឡិម ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ»។ \v 5 ស្តេចបានសង់អាសនៈសម្រាប់ផ្កាយទាំងអស់នៅលើមេឃក្នុងទីធ្លាពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។ \v 6 ស្ដេច​បាន​យក​បុត្រា​ទៅ​ធ្វើ​បូជា‌យញ្ញ​នៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីន‌ណម ស្ដេច​រក​គ្រូ​មើល​ជោគ‌រាសី ប្រព្រឹត្ត​មន្ត‌អាគម និង​អំពើ​អាប‌ធ្មប់ ព្រម​ទាំង​តែង‌តាំង​ឲ្យ​មាន​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទស្សន៍‌ទាយ​ផង។ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ។