kimhorn_km_2ch_text_ulb/33/01.txt

1 line
1.4 KiB
Plaintext

\c 33 \v 1 កាលព្រះបាទម៉ាណាសេឡើងសោយរាជ្យ ពេលទ្រង់មានព្រះជន្មដប់ពីរព្រះវស្សា។ ស្តេចសោយរាជ្យបានហាសិបប្រាំព្រះវស្សា នៅក្រុងយេរូសាឡិម។ \v 2 ស្តេចប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ដូចអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខជនជាតិអ៊ីស្រាអែល។ \v 3 ស្តេចបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលព្រះបាទហេសេគា ជាបិតាបានរំលំចោល​ ស្តេចបានសង់អាសនៈទាំងនោះសម្រាប់ព្រះបាលឡើងវិញ ស្តេចបានសង់បង្គោលព្រះអាសេរ៉ា ហើយក្រាបថ្វាយបង្គំផ្កាយទាំងអស់នៅលើមេឃក៏ក្រាបថ្វាយបង្គំរូបទាំងនោះផង។