kimhorn_km_2ch_text_ulb/32/27.txt

1 line
1.3 KiB
Plaintext

\v 27 ព្រះបាទហេសេគាមានទ្រព្យសម្បត្ដិនិងកិត្ដិយសជាច្រើន។ ស្តេចបានសាងសង់នូវឃ្លាំងសម្រាប់ដាក់ប្រាក់ មាសត្បូងមានតម្លៃ និងគ្រឿងទេស ខែលនិងវត្ថុមានតម្លៃគ្រប់ប្រភេទ។ \v 28 ស្តេចក៏មានឃ្លាំងសម្រាប់ស្រូវ ស្រាទំពាំងបាយជូរថ្មីប្រេង និងក្រោលសម្រាប់សត្វគ្រប់ប្រភេទ។ ស្តេចក៏មានទាំងវាលស្មៅសម្រាប់ហ្វូងសត្វផង។ \v 29 ព្រះករុណា​បាន​សង់​ក្រុង​ផ្សេងៗ ហើយ​ស្ដេច​មាន​ហ្វូង​សត្វ​ជា​ច្រើន គឺ​ហ្វូង​គោ និង​ហ្វូង​ចៀម ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ព្រះករុណាមាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្ដុក‌ស្ដម្ភ​បំផុត។