kimhorn_km_2ch_text_ulb/32/24.txt

1 line
1.6 KiB
Plaintext

\v 24 នៅគ្រានោះ ្រពះបាទហេសេគាបានប្រឈួនជាទម្ងន់ហៀបតែនឹងសុគត។ ស្តេចបានអធិស្ឋានទូលអង្វរទៅកាន់ព្រះអម្ចាស់ ហើយព្រះអម្ចាស់មានបន្ទូលមកស្តេចព្រមទាំងប្រទានទីសម្កាល់មួយ ដើម្បីបញ្ជាក់ថាស្តេចនឹងទទួលការព្យាបាល។ \v 25 ប៉ុន្តែ ព្រះបាទហេសេគាមិនបានតបស្នងសងគុណព្រះអម្ចាស់ចំពោះជំនួយដែលព្រះអង្គបានជួយនោះទេ។ ដូច្នេះ ព្រះពិរោធបានធ្លាក់មកលើស្តេច និងប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡិមយ៉ាងខ្លាំង។ \v 26 ទោះយ៉ាងណា​ ព្រះបាទហេសេគាបានបន្ទាបខ្លួនចំពោះអំនួតនៅក្នុងចិត្តរបស់ស្តេច ទាំងស្តេច ទាំងប្រជាជននៅក្រុងយេរូសាឡិម​ ហេតុដូច្នេះហើយបានជាសេចក្តីក្រោធរបស់ព្រះអម្ចាស់មិនកើតមានដល់ពួកគេក្នុងជំនាន់ស្តេចហេសេគាឡើយ។