kimhorn_km_2ch_text_ulb/32/22.txt

1 line
1.1 KiB
Plaintext

\v 22 ព្រះអម្ចាស់បានសង្គ្រោះព្រះបាទហេសេគា និងប្រជាជននៅក្រុងយេរូសាឡិមពីកណ្តាប់ដៃរបស់ព្រះបាទសានហេរីបជាស្តេចស្រុកអាស្ស៊ីរីនិងពីកណ្តាប់ដៃរបស់អ្នកដទៃ ហើយឲ្យពួកគេមានសន្តិភាពនៅគ្រប់ទិសទី តាមរបៀបនេះឯង។ \v 23 មានមនុស្សជាច្រើននាំតង្វាយមកថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡិម ព្រមទាំងយកអំណោយដ៏មានតម្លៃមកថ្វាយព្រះបាទហេសេគា ជាស្តេចស្រុកយូដាទៀតផង ចាប់តាំងពីពេលនោះមក ព្រះអង្គត្រូវបានលើកតម្កើងនៅចំពោះមុខប្រជាជាតិទាំងអស់។