kimhorn_km_2ch_text_ulb/31/17.txt

1 line
1.7 KiB
Plaintext

\v 17 ពួកគេចែកជូនដល់ពួកបូជាចារ្យស្របតាមបញ្ជីបុព្វបុរសរបស់ខ្លួន និងចែកជូនកុលសម្ព័ន្ធលេវីដែលមានអាយុពីម្ភៃឆ្នាំឡើងទៅស្របតាមមុខងារ និងក្រុមគ្រួសាររបស់ខ្លួន។ \v 18 ពួកគេរាប់បញ្ចូលទាំងកូនតូចៗប្រពន្ធកូន និងកូនស្រីរបស់ពួកគេពាសពេញសហគមន៍ ព្រោះពួកគេស្មោះត្រង់ក្នុងការរក្សាខ្លួនឲ្យបានបរិសុទ្ធ។ \v 19 ចំណែក ពួកបូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុនដែលរស់នៅតាមវាលស្រែក្នុងភូមិជាកម្មសិទ្ធិទីក្រុងរបស់ពួកគេ ឬនៅតាមទីក្រុងនីមួយៗគេបានជ្រើសរើសបុរសមួយចំនួនតាមឈ្មោះ ដើម្បីចែកចំណែកឲ្យប្រុសៗក្នុងចំណោមពួកបូជាចារ្យ និងអស់អ្នកដែលមានឈ្មោះកត់ទុកនៅក្នុងបញ្ជីរបស់ដូនតារបស់ពួកគេ ដូចពួកអ្នកដែលនៅក្នុងចំណោមកុលសម្ព័ន្ធលេវីដែរ។