kimhorn_km_2ch_text_ulb/30/18.txt

1 line
1.5 KiB
Plaintext

\v 18 ក្នុងចំណោមប្រជាជនដ៏ច្រើននេះភាគច្រើនមកពីលោកអេប្រាអ៊ីម លោកម៉ាណាសេ លោកអ៊ីសាខា និងលោកសាប់យូឡូនដែលមិនបានធ្វើពិធីជម្រះខ្លួនឲ្យបានបរិសុទ្ធនៅឡើយទេ តែពួកគេបានបរិភោគអាហារបុណ្យចម្លង ផ្ទុយពីសេចក្តីណែនាំដែលបានសរសេរទុកមក។ ព្រះបាទហេសេគាបានអធិស្ឋានឲ្យពួកគេដោយពោលថា៖ «សូមព្រះអម្ចាស់ប្រណីសន្តោសមនុស្សទាំងអស់ \v 19 ដែលពួកគេមានចិត្តចង់ស្វែងរកព្រះជាម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេទោះបីពួកគេមិនបានញែកខ្លួនឲ្យបានស្អាតស្អំតាមកម្រិតនៃទីសក្ការៈក៏ដោយ»។ \v 20 ដូច្នេះព្រះអម្ចាស់ព្រះសណ្តាប់ពាក្យរបស់ព្រះបាទហេសេគា ហើយបានប្រោសប្រជាជនឲ្យបានជា។