kimhorn_km_2ch_text_ulb/30/16.txt

1 line
1.2 KiB
Plaintext

\v 16 ពួកគេបានឈរនៅកន្លែងរបស់ពួកគេតាមការបែងចែករបស់ពួកគេដោយធ្វើតាមការណែនាំដែលបានចែងនៅក្នុងច្បាប់របស់លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។ ពួកបូជាចារ្យប្រោះឈាមដែលពួកគេទទួលពីដៃរបស់ពួកលេវី។ \v 17 ពីព្រោះក្នុងក្រុមជំនុំមានមនុស្សជាច្រើនដែលមិនបានធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ ហេតុនេះហើយ បានជាពួកលេវីសម្លាប់កូនចៀមធ្វើពិធីបុណ្យចម្លងសម្រាប់អ្នកគ្រប់គ្នាដែលពុំបានញែកខ្លួនជាបរិសុទ្ធហើយមិនអាចថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់បាន។