kimhorn_km_2ch_text_ulb/30/10.txt

1 line
1.0 KiB
Plaintext

\v 10 អ្នកនាំសារឆ្លងពីក្រុងមួយទៅក្រុងមួយនៅទូទាំងតំបន់អេប្រាអ៊ីម និងម៉ាណាសេរហូតដល់សាប់យូឡូន ប៉ុន្តែ ប្រជាជនសើចចំអក ហើយមើលងាយដល់ពួកគេ។ \v 11 ទោះយ៉ាងណា មានមនុស្សខ្លះនៅក្រុងអេស៊ើរ ម៉ាណាសេ និងសាប់យូឡូនបានបន្ទាបខ្លួន ហើយបានមកដល់ក្រុងយេរូសាឡិម។ \v 12 ព្រះហស្តរបស់ព្រះជាម្ចាស់បានមកស្ថិតលើជនជាតិយូដា ដើម្បីឲ្យគេមានចិត្តតែមួយបំពេញតាមបញ្ជារបស់ស្តេច និងមេដឹកនាំតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។