kimhorn_km_2ch_text_ulb/30/07.txt

1 line
1.9 KiB
Plaintext

\v 7 កុំធ្វើដូចដូនតាអ្នក ឬបងប្អូនរបស់អ្នកដែលបានធ្វើខុសចំពោះព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេឡើយ ដូច្នេះ ព្រះអង្គបានប្រគល់ពួកគេឲ្យវិនាសដូចអ្នករាល់គ្នាឃើញស្រាប់។ \v 8 កុំធ្វើដូចជាដូនតារបស់អ្នកឡើយ។ ផ្ទុយទៅវិញ ចូរប្រគល់ខ្លួនឲ្យព្រះអម្ចាស់ហើយ ចូលទៅក្នុងទីសក្ការៈរបស់ព្រះអង្គដែលព្រះអង្គបានញែកជារៀងរហូតហើយថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក ដើម្បីឲ្យព្រះពិរោធរបស់ព្រះអង្គបែរចេញពីអ្នក។ \v 9 ប្រសិនបើ អ្នករាល់គ្នាវិលត្រឡប់ទៅរកព្រះអម្ចាស់វិញ បងប្អូន​​ និងកូនចៅរបស់អ្នកមុខជាអាណិតអាសូរចំពោះអស់អ្នកដែលនាំពួកគេទៅជាឈ្លើយ ហើយពួកគេនឹងវិលត្រឡប់មកស្រុកនេះវិញ។ ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នកមានព្រះហប្ញទ័យ​ប្រណីសន្តោស ហើយមិនងាកមុខចេញពីអ្នកទេ ប្រសិនបើអ្នកវិលត្រឡប់មករកព្រះអង្គវិញ»។