kimhorn_km_2ch_text_ulb/29/22.txt

1 line
1.6 KiB
Plaintext

\v 22 ដូច្នេះ ពួកគេបានសម្លាប់គោ ហើយពួកបូជាចារ្យបានទទួលឈាមហើយប្រោះឈាមលើកន្លែងថ្វាយតង្វាយ។ ពួកគេបានសម្លាប់សត្វចៀមហើយប្រោះឈាមនៅលើកន្លែងថ្វាយតង្វាយ។ ពួកគេបានសម្លាប់កូនចៀមហើយប្រោះឈាមនៅលើកន្លែងថ្វាយតង្វាយ។ \v 23 គេនាំពពែឈ្មោលសម្រាប់ធ្វើយញ្ញបូជារំដោះបាបនៅចំពោះព្រះភក្រ្តស្តេច និងអង្គប្រជុំ។ ពួកគេបានដាក់ដៃលើពួកគេ។ \v 24 ពួកបូជាចារ្យបានសម្លាប់សត្វទាំងនោះហើយពួកគេបានថ្វាយយញ្ញបូជារំដោះបាបដោយមានឈាមរបស់សត្វនៅលើកន្លែងថ្វាយតង្វាយ ដើម្បីធ្វើពិធីលោះបាបឲ្យប្រជាជនអ៊ីស្រាអែលទាំងមូល។ ដ្បិត ព្រះករុណាបានបញ្ជឲ្យថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាលោះបាបសម្រាប់ប្រជាជនអ៊ីស្រាអែល។