kimhorn_km_2ch_text_ulb/29/10.txt

1 line
911 B
Plaintext

\v 10 ឥឡូវនេះ ខ្ញុំសម្រេចចិត្តចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល ដើម្បីឲ្យព្រះពិរោធរបស់ព្រះអម្ចាស់ឃ្លាតឆ្ងាយពីយើង។ \v 11 កូនប្រុសទាំងឡាយអើយ កុំខ្ជិលច្រអូសឡើយ ដ្បិត ព្រះអម្ចាស់បានជ្រើសរើសអ្នកឲ្យឈរនៅចំពោះព្រះភក្ត្រព្រះអង្គ ដើម្បីគោរពបម្រើព្រះអង្គ និងធ្វើជាអ្នកបម្រើរបស់ព្រះអង្គ និងដុតគ្រឿងក្រអូបផង»។