kimhorn_km_2ch_text_ulb/28/12.txt

1 line
1.3 KiB
Plaintext

\v 12 ពេលនោះ មានមេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីមគឺលោកអសារាជាកូនរបស់យ៉ូហាណាន​ លោកបេរេគាជាកូនរបស់លោកមីសេលេម៉ូត លោកយេហ៊ីសគាជាកូនរបស់លោកសាលូម និងលោកអម៉ាសាជាកូនរបស់លោកហាដឡៃបានក្រោកឈរប្រឆាំងនឹងអស់អ្នកដែលវិលត្រឡប់មកពីសង្គ្រាម។ \v 13 ពួកលោកមានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាមិនត្រូវនាំអ្នកទោសមកទីនេះទេ ដ្បិត អ្នករាល់គ្នាមានបំណងធ្វើបាបនឹងបន្ថែមអំពើបាបលើអំពើទុច្ចរិតរបស់យើងទាស់នឹងព្រះអម្ចាស់ ដ្បិត អំពើទុច្ចរិតរបស់យើងធំណាស់ ហើយមានសេចក្តីក្រោធយ៉ាងខ្លាំងប្រឆាំងនឹងអ៊ីស្រាអែល។