kimhorn_km_2ch_text_ulb/28/09.txt

1 line
1.8 KiB
Plaintext

\v 9 ប៉ុន្តែ មានព្យាការីរបស់ព្រះអម្ចាស់នៅទីនោះឈ្មោះរបស់គាត់គឺអូដេដ។ លោកចេញទៅទទួលទ័ពដែលចូលមកស្រុកសាម៉ារី។ លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នកទ្រង់ព្រះពិរោធនឹងស្រុកយូដា ដូច្នេះ ព្រះអង្គបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នកតែអ្នកបានសម្លាប់ពួកគេដោយកំហឹងដែលឡើងដល់ស្ថានបរមសុខ។ \v 10 ឥឡូវនេះ អ្នករាល់គ្នាមានបំណងទុកមនុស្សប្រុសស្រីនៃស្រុកយូដា និងក្រុងយេរូសាឡិមឲ្យធ្វើជាខ្ញុំបម្រើរបស់អ្នករាល់គ្នា។ ប៉ុន្តែ តើអ្នកមិនមានបាបដែលបានធ្វើបាបនឹងព្រះអម្ចាស់ជាព្រះរបស់អ្នកទេឬ? \v 11 ឥឡូវនេះ ចូរស្តាប់យើងសូមបញ្ជូនពួកអ្នកដែលអ្នករាល់គ្នាបានចាប់យកទៅពីបងប្អូនរបស់អ្នករាល់គ្នាឲ្យវិលទៅវិញទៅ ដ្បិត ព្រះអម្ចាស់មានព្រះពិរោធចំពោះអ្នករាល់គ្នាខ្លាំងណាស់»។