kimhorn_km_2ch_text_ulb/26/19.txt

1 line
1.2 KiB
Plaintext

\v 19 ​ពេលនោះព្រះបាទអូសៀសខ្ញាល់យ៉ាងខ្លាំង។ ព្រះករុណាកាន់ពានគ្រឿងក្រអូបនៅក្នុងព្រះហស្ត ដើម្បីដុតគ្រឿងក្រអូប។ ពេលស្តេចខឹងនឹងពួកបូជាចារ្យនោះមានឃ្លង់កើតលើថ្ងាសនៅមុខពួកបូជាចារ្យក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ក្បែរអាសនៈដុតគ្រឿងក្រអូប។ \v 20 លោកមហាបូជាចារ្យអសារា និងពួកបូជាចារ្យទាំងអស់សម្លឹងមើលទៅស្តេច ហើយ មើល មានរោគឃ្លង់នៅលើថ្ងាសរបស់ស្តេច។ ពួកគេបានដេញស្តេចចេញពីទីនោះយ៉ាងលឿន។ ស្តេចក៏ប្រញាប់ប្រញាល់ចេញទៅក្រៅ ព្រោះព្រះអម្ចាស់បានដាក់ទោសស្តេច។