kimhorn_km_2ch_text_ulb/26/16.txt

1 line
1.9 KiB
Plaintext

\v 16 ប៉ុន្តែ នៅពេលព្រះបាទអូសៀសក្លាយជាអ្នកមានអំណាច ព្រះករុណាមានចិត្តអំនួតធ្វើឲ្យស្តេចប្រព្រឹត្តអំពើអាក្រក់។ ស្តេចបានក្បត់ព្រះអម្ចាស់ជាព្រះរបស់ខ្លួន ដ្បិត ស្តេចបានចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់ ដើម្បីដុតគ្រឿងក្រអូបនៅលើអាសនៈសម្រាប់ដុតគ្រឿងក្រអូប។ \v 17 លោកបូជាចារ្យអសារាដើរចូលមកតាមក្រោយព្រះអង្គហើយមានបូជាចារ្យរបស់ព្រះអម្ចាស់ចំនួនប៉ែតសិបនាក់ដែលជាមនុស្សក្លាហានមកជាមួយលោកផង។ \v 18 ពួកគេបានប្រឆាំងនឹងព្រះបាទអូសៀសជាស្តេចហើយទូលថា៖ «មិនមែនតួនាទីព្រះករុណាទេ ដែលត្រូវដុតគ្រឿងក្រអូបថ្វាយព្រះអម្ចាស់ ប៉ុន្តែ គឺជាពួកបូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុនដែលត្រូវបានគេតែងតាំងឲ្យដុតគ្រឿងក្រអូប។ ចូរព្រះករុណាចេញពីទីសក្ការៈទៅ។ ដ្បិត ព្រះករុណាមិនស្មោះត្រង់ហើយព្រះករុណានឹងមិនទទួលការសរសើរពីព្រះអម្ចាស់ទេ»។